(បរទេស)៖ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃព្រហស្បតិ៍ ទី០៧ ខែមករា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ៨៧,៦១៩,៥០៥នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ១,៨៨៩,៥៥៦នាក់ និងជាសះស្បើយឡើងវិញ ៦៣,១១៩,៧៦៥នាក់។

យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។

សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ២១, ៨៥៧,៦១៦នាក់ ស្លាប់ចំនួន ៣៦៩,៩៩០នាក់ និងជាសះស្បើយចំនួន ១៣,០២៤,១៤២នាក់។

ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសឥណ្ឌា។ ឥណ្ឌាមានអ្នកឆ្លង ១០,៣៩៥,៩៣៨នាក់ ស្លាប់ចំនួន ១៥០,៣៧២នាក់ និងជាសះស្បើយ ១០,០១៦,១៦៣នាក់។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីល មានអ្នកឆ្លង ៧,៨៧៤,៥៣៩នាក់ ស្លាប់ ១៩៩,០៤៣នាក់ និងជាសះស្បើយ ៧,០៣៦,៥៣០នាក់។

ខាងក្រោមជាទិន្នន័យប្រទេសចំនួន២០ ដែលមានអ្នកឆ្លងជំងឺ COVID-19 ច្រើនជាងគេ៖