(ពិភពលោក)៖ នៅថ្ងៃអង្គារ ទី០៥ ខែមករា ឆ្នាំ២០២១នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ ការបោះឆ្នោតជ្រើសតាំង ព្រឹទ្ធសមាជិកនៅរដ្ឋ Georgia ចាប់ផ្តើមជាលើកទី២, លោក ចូ បៃដិន សន្យាបង្កើតថ្ងៃថ្មី សម្រាប់ប្រជាជនអាមេរិក

២៖ អាចម៍ផ្កាយមួយចំនួននឹងហោះមកកៀកភពផែនដី នៅក្នុងសប្តាហ៍នេះ ប៉ុន្តែវាមិនអាចបង្កការគំរាមកំហែងនោះទេ

៣៖ អាល្លឺម៉ង់ចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាជនបានជាង ២៦ម៉ឺននាក់ហើយ និងសង្ឃឹមថាអ្វីៗ អាចត្រលប់រកសភាពធម្មតាវិញ

៤៖ ឥណ្ឌានឹងសាងសង់អគារសភា និងរដ្ឋាភិបាលថ្មីៗ ដើម្បីជំនួសអគារចាស់ៗ ដែលសល់ពីសម័យអាណានិគមអង់គ្លេស

៥៖ អ៉ីរ៉ង់ចេញមុខទាត់ចោល ការចោទប្រកាន់របស់អ៉ីស្រាអែលថា អ៉ីរ៉ង់កំពុងផលិតអាវុធនុយក្លេអ៊ែរ

៦៖ កូរ៉េខាងត្បូង នឹងបញ្ជូនគណៈប្រតិភូទៅកាន់ប្រទេសអ៊ីរ៉ង់ ដើម្បីចរចារកដំណោះស្រាយ ជុំវិញការរឹបអូសកប៉ាល់ដឹកប្រេងរបស់ខ្លួន នៅច្រកសមុទ្រ Hormuz