(ហ្សាកាតា)៖ ក្រសួងសុខាភិបាលឥណ្ឌូនេស៊ី នៅថ្ងៃពុធនេះ បានរាយការណ៍ពីការរកឃើញនូវករណីឆ្លង COVID-19 ថ្មីៗចំនួន ៨,០០២ករណីបន្ថែមទៀត ដែលនាំឲ្យករណីឆ្លងសរុបនៅទូទាំងប្រទេសកើនឡើងដល់ ៧៣៥,១២៤ករណី។ នេះបើយោងតាមការចេញផ្សាយដោយ សារពត៌មានចិនស៊ីនហួរ នៅយប់ថ្ងៃពុធ ទី៣០ ខែធ្នូ ឆ្នាំ២០២០។

ក្រៅពីអ្នកឆ្លងថ្មីៗ ប្រទេសឥណ្ឌូនេស៊ី ក៏បានកត់ត្រានូវអ្នកស្លាប់ថ្មីៗចំនួន ២៤១នាក់បន្ថែមទៀតផងដែរ ដែលនាំឲ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់ ២១,៩៤៤នាក់ ខណៈអ្នកជំងឺ ៦,៩៥៨នាក់ផ្សេងទៀត បានជាសះស្បើយ និងអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យ ជាហេតុនាំឲ្យចំនួនអ្នកជាសះស្បើយសរុបនៅទូទាំងប្រទេសកើនឡើងដល់ ៦០៣,៧៤១នាក់។

គួរបញ្ជាក់ថា ជំងឺឆ្លងរាតត្បាតសកល (COVID-19) បានឆ្លង និងរីករាលដាលពាលពេញខេត្តទាំង៣៤ របស់ប្រទេសឥណ្ឌូនេស៊ី។ បច្ចុប្បន្ននេះ ប្រទេសឥណ្ឌូនេស៊ី គឺកំពុងឈរចំណាត់ថ្នាក់លេខ១ ក្នុងចំណោមប្រទេសសមាជិកអាស៊ានដែលមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារ COVID-19 ច្រើនជាងគេបំផុត៕