(មូ៉ស្គូ)៖ អាជ្ញាធរនៃប្រទេសរុស្ស៊ី នៅថ្ងៃចន្ទនេះបាននិយាយថា ខ្លួនបានសម្រេចបណ្តេញអ្នកការទូតប៊ុលហ្គារីម្នាក់ ដើម្បីជាការឆ្លើយតបវិញ បន្ទាប់ពីរដ្ឋជាសមាជិកសហភាពអ៊ឺរ៉ុបមួយនេះ បានសម្រេចបណ្តេញអ្នកការទូតរបស់ខ្លួន កាលពីដើមខែនេះ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Barrons នៅយប់ថ្ងៃចន្ទ ទី២៨ ខែធ្នូ ឆ្នាំ២០២០។

ជាការឆ្លើយតបនឹងការនិរទេស «មិនសមហេតុផល» ចំពោះអ្នកការទូតរបស់ខ្លួន ក្រសួងការបរទេសរុស្ស៊ីបាននិយាយថា ខ្លួនបានផ្ញើលិខិតទៅឯកអគ្គរដ្ឋទូតប៊ុលហ្គារី លិខិតមួយដែលប្រកាស ពីមនុស្សដែលខ្លួនមិនពេញចិត្ត ហើយបានផ្តល់ពេលវេលាដល់បុគ្គលនោះ ចំនួន ៧២ម៉ោង ដើម្បីចាកចេញពីប្រទេសរុស្ស៊ី៕