(ប៉ាគីស្ថាន)៖ ឧទ្ធម្ភាគចក្រមួយគ្រឿងរបស់យោធាប៉ាគីស្ថាន បានធ្លាក់នៅឯតំបន់ ជីលហ្ស៊ីត បាល់ធីស្ថាន (Gilgit Baltistan) ស្ថិតនៅភាគខាងជើងនៃប្រទេស ដោយផ្ដាច់ជីវិត មនុស្ស៤នាក់ ក្នុងនោះមាន២នាក់ ជាពីឡុត និង២នាក់ទៀត ជាទាហាន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួ នៅថ្ងៃអាទិត្យ ទី២៧ ខែធ្នូ ឆ្នាំ២០២០។

បើតាមយោធាប៉ាគីស្ថាន ឧទ្ធម្ភាគចក្រខាងលើ បានធ្លាក់កាលពីថ្ងៃសៅរ៍ម្សិលមិញ ដោយសារកំហុសបច្ចេកទេស ហើយគ្រោះថ្នាក់នេះមិនបានបង្កឱ្យមានគ្រោះថ្នាក់ដល់អាយុ ជីវិត ឬរងរបួស ដល់មនុស្សនៅលើដីឡើយ។

គួរបញ្ជាក់ថា យោធាមួយក្រុម ក៏ត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុ ផងដែរ ដើម្បីប្រមូលសាកសពចេញពីបំណែកខ្ទេចខ្ទីនៃឧទ្ធម្ភាគចក្រ ដែលត្រូវបានបំផ្លាញទាំងស្រុង៕