(បរទេស)៖ ខាងក្រោមគឺជារូបភាពមួយចំនួននៃស្ថានការណ៍អន្តរជាតិ ដែលត្រូវបានជ្រើសរើសសម្រាប់ថ្ងៃសៅរ៍ ទី២៦ ខែធ្នូ ឆ្នាំ២០២០។

១៖ ចិនអបអរសាទរចំពោះជោគជ័យដ៏អស្ចារ្យ ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៅក្នុងប្រទេស។

២៖ របាយការណ៍ឆ្នាំ២០២០បង្ហាញថា លោក គីម ជុងអ៊ុន បានបង្ហាញមុខ តិចជាងឆ្នាំមុនៗឆ្ងាយ ដោយសារតែកូវីដ-១៩។

៣៖ ចិនបន្តត្រួតពិនិត្យយ៉ាងតឹងរ៉ឹងលើអាហារក្លាសេនាំចូលពីបរទេស ក្រោយរកឃើញករណីឆ្លងកូវី-១៩ ជាបន្តបន្ទាប់។

៤៖ ផ្ទុះករណីឆ្លងកូវីដ-១៩ជាចង្កោម ក្នុងពន្ធនាគារធំមួយនៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។

៥៖ ជប៉ុនប្រកាសរកឃើញវីរុសកូវីដ-១៩ទម្រង់ថ្មី ជាលើកដំបូងលើមនុស្ស៥នាក់។

៦៖ ប្រទេសថៃរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន១១០នាក់ទៀត ក្នុងនោះ៦៤នាក់ពាក់ព័ន្ធករណីឆ្លង នៅខេត្តសាមុតសាខន។

៧៖ ទីបំផុតបារាំងប្រកាសរកឃើញវីរុសកូវីដ-១៩ទម្រង់ថ្មី ដែលមានប្រភពពីអង់គ្លេស។