(ពិភពលោក)៖ នៅថ្ងៃពុធ ទី២៣ ខែធ្នូ ឆ្នាំ២០២០នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ វ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca ទំនងជាមានប្រសិទ្ធភាព អាចទប់ទល់វីរុសកូវីដ-១៩ ទម្រង់ថ្មី នៅចក្រភពអង់គ្លេស

២៖ ទីបំផុតប៉េរូក្លាយជាប្រទេសទី១៦លើលោក ដែលមានចំនួនអ្នកឆ្លងកូវីដ-១៩ លោតដល់ខ្ទង់លានករណី!

៣៖ រដ្ឋាភិបាលកូរ៉េខាងត្បូងរងសម្ពាធកាន់តែខ្លាំង ពាក់ព័ន្ធការចាត់ចែង វ៉ាក់សាំងកូវីដ-១៩ និងការផ្ទុះករណីឆ្លងរលកថ្មី

៤៖ ប៉ូលិស ៣នាក់ ត្រូវបានបាញ់សម្លាប់ នៅឯភាគកណ្ដាលប្រទេសបារាំង

៥៖ លោក ពូទីន ចុះហត្ថលេខាលើច្បាប់ ផ្ដល់អភ័យឯកសិទ្ធិពេញមួយជីវិត ដល់អតីតប្រធានាធិបតីរុស្ស៊ី

៦៖ លោក ត្រាំ ប្រើអំណាចប្រធានាធិបតី លើកលែងទោសឱ្យមនុស្ស១៥នាក់ ក្នុងនោះមានទាំងមនុស្សជំនិតរបស់លោក