(តូក្យូ)៖ ក្រសួងសុខាភិបាលជប៉ុន នៅថ្ងៃអាទិត្យ ទី២០ ខែធ្នូ ឆ្នាំ២០២០នេះ បានប្រកាសពីការរកឃើញ COVID-19 ២,៤៩៦ករណីថ្មី ក្នុងរយៈពេល២៤ម៉ោង ចុងក្រោយនេះ ធ្វើឱ្យចំនួនអ្នកឆ្លងសរុបទូទាំងប្រទេសកើនដល់ ១៩៩,៩៦០នាក់។ នេះបើតាមការចេញផ្សាយដោយ ទូរទស្សន៍ជប៉ុន NHK។

បើតាមក្រសួងសុខាភិបាលជប៉ុន ក្នុងរយៈពេល២៤ម៉ោងចុងក្រោយដូចគ្នា អ្នកស្លាប់ថ្មី ៣៦នាក់ ក៏ត្រូវបានរាយការណ៍ផងដែរ នាំឱ្យអ្នកស្លាប់សរុបដោយសារ COVID-19 នៅទូទាំងប្រទេសកើនដល់ ២,៩៣០នាក់ ខណៈ១៦៥,៩៩២នាក់ បានជាសះស្បើយឡើងវិញ។

គួរបញ្ជាក់ថា ប្រឈមមុខនឹងការកើនឡើងករណីឆ្លងយ៉ាងគំហុគបែបនេះ ក្រុមអ្នកជំនាញសុខាភិបាល បានស្នើឱ្យរដ្ឋាភិបាលជប៉ុន រឹតបន្តឹងវិធានការគម្លាតសុវត្ថិភាព ខណៈរដូវរងារចូលមកដល់៕