(ពិភពលោក)៖ នៅថ្ងៃសុក្រ ទី១៨ ខែធ្នូ ឆ្នាំ២០២០នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ មនុស្សជំនិតម្នាក់របស់លោក ចូ បៃដិន ធ្វើតេស្ត «វិជ្ជមានកូវីដ-១៩» ខណៈលោក បៃដិន វិញធ្វើតេស្ត «អវិជ្ជមាន»

២៖ វ៉ាក់សាំងកូវីដ-១៩នៃក្រុមហ៊ុន Moderna ទទួលការគាំទ្រពេញទំហឹង ពីក្រុមពិគ្រោះយោបល់ជូន រដ្ឋបាលចំណីអាហារ និងឱសថអាមេរិក FDA

៣៖ លោក ពូទីន រំពឹងថាទំនាក់ទំនងរុស្ស៊ី-អាមេរិក នឹងល្អប្រសើរឡើងវិញក្រោយ លោក បៃដិន ឡើងកាន់អំណាច

៤៖ ការចោទចិនថាបាន ជះឥទ្ធិពល លើការបោះឆ្នោតនៅអាមេរិក គឺជាការប្រឌិតទាំងស្រុង, នេះបើតាមក្រសួងការបរទេសចិន

៥៖ លោក ដូណាល់ ត្រាំ ចេញបទបញ្ជាថ្មីពាក់ព័ន្ធការប្រើប្រាស់ ប្រព័ន្ធម៉ាស៊ីន-នុយក្លេអ៊ែរ នៅក្នុងទីអវកាស

៦៖ នាយករដ្ឋមន្រ្តីអូស្រ្តាលីអំពាវនាវកុំឲ្យមានការស្លន់ស្លោ នៅចំពោះមុខការផ្ទុះឡើងជាថ្មីនៃករណីឆ្លងកូវីដ-១៩ ក្នុងសហគមន៍