(ហុងកុង)៖ សកម្មជនប្រជាធិបតេយ្យហុងកុងដ៏លេចធ្លោចំនួន 0៨នាក់ នៅថ្ងៃព្រហស្បតិ៍នេះ បានរងការចោទប្រកាន់ ពីបទប្រមូលផ្តុំគ្នាដោយខុសច្បាប់ នៅមួយថ្ងៃបន្ទាប់ពីក្រុងប៉េកាំងបានដាក់ចេញនូវច្បាប់សន្តិសុខទូលំទូលាយរបស់ខ្លួន ដោយជំរុញឲ្យមានការបង្រាបលើក្រុមប្រឆាំង។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៧ ខែធ្នូ ឆ្នាំ២០២០។

ក្នុងចំណោម ជនជាប់ចោទទាំងនោះ គេឃើញមានដូចជា សកម្មជនជើងចាស់ លោក Leung Kwok-hung ដែលជាប្រធានគណបក្សប្រជាធិបតេយ្យហុងកុង និងលោក Wu Chi-wai អតីតសមាជិកសភាហុងកុងជាដើម ដែលសុទ្ធតែជា អ្នកនៅពីក្រោយបាតុកម្មប្រឆាំងរដ្ឋាភិបាល កាលពីថ្ងៃទី ១ ខែកក្កដាកន្លងទៅ ដែលជាថ្ងៃរំលឹកខួបដែលចក្រភពអង់គ្លេសប្រគល់ទីក្រុងហុងកុង ទៅឲ្យរដ្ឋាភិបាលទីក្រុងប៉េកាំងគ្រប់គ្រងវិញកាលពីឆ្នា ១៩៩៧។

គួរបញ្ជាក់ថា នៅថ្ងៃព្រហស្បតិ៍នេះ មនុស្សរាប់ពាន់នាក់បានដើរក្បួនតាមដងផ្លូវ ដើម្បីប្រឆាំងនឹងច្បាប់ថ្មីសន្តិសុខថ្មី ប៉ុន្តែបន្តិចក្រោមមកក៏ត្រូវបំបែកគ្នាវិញ យ៉ាងឆាប់រហ័ស នៅពេលដែលប្រឈមជាមួយប៉ូលិសបង្ក្រាបកុបកម្ម។ ប៉ូលិសបានចាប់ខ្លួនសកម្មជនទាំង ៨នាក់ ក្រោមការចោទប្រកាន់ថា ពួកគេជាអ្នកញុះញង់ឲ្យមានបាតុកម្មនេះ។ ទីក្រុងប៉េកាំងធ្លាប់បានបញ្ជាក់ហើយថា ច្បាប់សន្តិសុខថ្មីនេះគឺចាំបាច់ដើម្បីបញ្ចប់ភាពវឹកវរផ្នែកនយោបាយ និងស្តារស្ថិរភាពនៅក្នុងទីក្រុងហុងកុងឡើងវិញតែប៉ុណ្ណោះ៕