(ពិភពលោក)៖ នៅថ្ងៃអង្គារ ទី១៥ ខែធ្នូ ឆ្នាំ២០២០នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ អង្គបោះឆ្នោត បោះឆ្នោតទទួលស្គាល់លោក ចូ បៃដិន ជាប្រធានាធិបតីរបស់សហរដ្ឋអាមេរិក

២៖ អូស្ត្រាលីណែនាំឲ្យអាកាសចរណ៍នានាប្រុងប្រយ័ត្ន ពេលដាក់ដំណើរការយន្តហោះឡើងវិញ ក្រោយការបញ្ឈរជើងអស់ជាច្រើនខែ

៣៖ កូរ៉េខាងជើងទិញវ៉ាក់សាំងកូវីដ-១៩ «Sputnik V របស់រុស្ស៊ី» និងកំពុងរៀបចំដំណើរការចាក់វ៉ាក់សាំង, នេះបើតាមសារព័ត៌មានជប៉ុន

៤៖ អ៉ីរ៉ង់ថ្កោលទោសសហរដ្ឋអាមេរិក ដែលបានដាក់ទណ្ឌកម្មតួកគី ជុំវិញការរឹងទទឹងទិញប្រព័ន្ធមីស៊ីល S-400 ពីរុស្ស៊ី

៥៖ តៃវ៉ាន់ សម្លឹងមើលតួនាទីជាអ្នកផ្គត់ផ្គង់អាវុធ ដល់បណ្ដាប្រទេសលោកខាងលិច ខណៈសម្ញែងនាវាចម្បាំងស៊េរីថ្មី

៦៖ ក្រុមអ្នកជំនាញអូស្ត្រាលី៖ «វ៉ាក់សាំងកូវីដ-១៩តែមួយមុខ មិនអាចការពារសុវត្ថិភាពប្រទេសនេះឡើយ»