(តូក្យូ)៖ ក្រសួងសុខាភិបាលជប៉ុន នៅថ្ងៃអាទិត្យ ទី១៣ ខែធ្នូ ឆ្នាំ២០២០នេះ បានប្រកាសពីការរកឃើញ COVID-19 ៣,០៣០ករណីថ្មី ក្នុងរយៈពេល២៤ម៉ោង ចុងក្រោយនេះ ធ្វើឱ្យចំនួនអ្នកឆ្លងសរុបទូទាំងប្រទេសកើនដល់ ១៧៧,២៨៧នាក់ ក្នុងនោះស្លាប់ ២,៥៦២នាក់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA។

បើតាមក្រសួងសុខាភិបាលជប៉ុន ក្នុងចំណោមអ្នកឆ្លង COVID-19 ទាំង ៣,០៣០នាក់ខាងលើ ក្នុងនោះមាន៦២១នាក់ ត្រូវបានរាយការណ៍នៅក្នុងទីក្រុងតូក្យូ ហើយ ដែលនេះគឺជាករណីឆ្លងលើស ៣,០០០នាក់ ជាលើកដំបូងបំផុត ខណៈរដ្ឋាភិបាលជប៉ុន នៅតែពន្យារពេលរឹតបន្តឹងវិធានការរឹតត្បិតនានា ដោយសារតែខ្លាចក្រែង ជះឥទ្ធិពលអាក្រក់ដល់សេដ្ឋកិច្ច មុននឹងវិស្សមកាលរដូវរងារចូលមកដល់។

គួរបញ្ជាក់ថា ប្រឈមមុខនឹងការកើនឡើងករណីឆ្លងយ៉ាងគំហុគបែបនេះ ក្រុមអ្នកជំនាញសុខាភិបាល បានស្នើឱ្យរដ្ឋាភិបាលជប៉ុន រឹតបន្តឹងវិធានការគម្លាតសុវត្ថិភាព ខណៈរដូវរងារចូលមកដល់៕