(ពិភពលោក)៖ នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែធ្នូ ឆ្នាំ២០២០នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ លោក ដូណាល់ ត្រាំ គាំទ្របណ្តឹងរបស់រដ្ឋតិចសាស់ ទៅកាន់តុលាការកំពូលអាមេរិក ដែលទាមទារឲ្យលុបចោល លទ្ធផលបោះឆ្នោតក្នុងរដ្ឋចំនួន៤

២៖ រដ្ឋអាជ្ញាធរនៃតុលាការ ICC សម្រេចបិទការស៊ើបអង្កេត លើបទឧក្រិដ្ឋកម្មសង្គ្រាមនៅអ៉ីរ៉ាក់ ដែលត្រូវបានចោទលើទាហានអង់គ្លេស

៣៖ ទីបំផុត SpaceX ធ្វើតេស្តនាវាអវកាសរបស់ខ្លួន ដោយបញ្ចប់ទៅវិញជាមួយ ការចុះចតបុកដី និងចេញអណ្តាតភ្លើង

៤៖ កូរ៉េខាងត្បូង បង្កើនចំនួនមន្ទីរពេទ្យកុងតឺន័រ ដើម្បីឆ្លើយតបកំណើន នៃអ្នកជំងឺកូវីដ-១៩

៥៖ គណបក្សកាន់អំណាចរបស់លោក ម៉ាឌូរ៉ូ និងសម្ព័ន្ធមិត្ត ឈ្នះ៩១ភាគរយ នៃអាសនៈសភាវេណេស៊ុយអេឡា

៦៖ អូស្ត្រាលីចង់លក់កប្បាសទៅឲ្យវៀតណាម ថៃ និងប្រទេសអាស៊ីផ្សេងទៀត ក្រោយចិនឈប់ទិញ