(រីយ៉ាទ)៖ លោក Akbar Zeb ដែលជាអតីតឯកអគ្គរដ្ឋទូតប៉ាគីស្ថានប្រចាំសហរដ្ឋអាមេរិក ឥណ្ឌានិងអាហ្វ្រិកខាងត្បូង ត្រូវបានអារ៉ាប៊ីសាអ៊ូឌីត បដិសេធមិនទទួលស្គាល់ជាឯកអគ្គរដ្ឋទូតប៉ាគីស្ថាន ប្រចាំនៅប្រទេសរបស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Daily Sun នៅថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ២០២០។

ទោះបីជាបានបម្រើការជាអ្នកការទូតប៉ាគីស្ថានដ៏ឆ្នើម អស់រយៈពេលជាច្រើនឆ្នាំក៏ដោយ ក៏លោក Akbar Zeb មិនអាចទទួលបានការទទួលស្គាល់ជា ឯកអគ្គរដ្ឋទូតប៉ាគីស្ថានប្រចាំនៅអារ៉ាប៊ីសាអ៊ូឌីតទេ។ ចំណែកឯមូលហេតុជាក់ស្តែងគឺ មិនមានអ្វីជាប់ទាក់ទងនឹងលិខិតសម្គាល់របស់គាត់នោះទេ ប៉ុន្តែអ្វីគ្រប់យ៉ាងគឺដោយសារតែឈ្មោះរបស់គាត់ ដែលជាភាសាអារ៉ាប់បកប្រែថា«លិង្គធំ»។

ដោយឡែកនៅក្នុងកាសែតអារ៉ាប់ថែមស៍ ប៉ាគីស្ថានក៏ធ្លាប់បានដាក់ឈ្មោះរបស់លោក Zeb ជាឯកអគ្គរដ្ឋទូតប្រចាំនៅអារ៉ាប់រួម និងបារ៉ែនដែរ ប៉ុន្តែត្រូវបានបដិសេធក្រោមហេតុផលដូចគ្នា៕