(ហ្សាកាតា)៖ អាជ្ញាធរសុខាភិបាលឥណ្ឌូនេស៊ី បានរាយការណ៍ឲ្យដឹងថា មានករណីឆ្លង COVID-19 ថ្មីៗចំនួន ៥,៥៣៣ករណីបន្ថែមទៀត ត្រូវបានរកឃើញនៅថ្ងៃពុធ ទី០២ ខែធ្នូ ឆ្នាំ២០២០នេះ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNA។

ក្នុងរយៈពេលដូចគ្នា ប្រទេសអាស៊ានមួយនេះក៏បានកត់ត្រាអ្នកស្លាប់ថ្មីចំនួន ១១៨នាក់បន្ថែទៀតផងដែរ។ ជាសរុប ចំនួនករណីឆ្លងនៅទូទាំងប្រទេសឥណ្ឌូនេស៊ី រហូតមកទល់ពេលនេះ មានចំនួន ៥៤៩,៥០៨ករណី ក្នុងនោះស្លាប់ ១៧,១៩៩នាក់ និងជាសះស្បើយ ៤៥៨,៨៨០នាក់។

គួរបញ្ជាក់ថា បច្ចុប្បន្នឥណ្ឌូនេស៊ី កំពុងឈរចំណាត់ថ្នាក់លេខ១ ក្នុងចំណោមប្រទេសសមាជិកអាស៊ាន ដែលមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារ COVID-19 ច្រើនជាងគេបំផុត ដោយតាមពីក្រោយដោយប្រទេសហ្វីលីពីន៕