(ពិភពលោក)៖ នៅថ្ងៃអង្គារ ទី០១ ខែធ្នូ ឆ្នាំ២០២០នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។

១៖ ចិនផ្តល់វ៉ាក់សាំងកូវីដ-១៩ ដល់ប្រមុខដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន, នេះបើតាមប្រភពពីអាមេរិក

២៖ ទីបំផុតរុស្ស៊ីអនុញ្ញាតឲ្យប្រជាជនទូទៅ «ចាក់វ៉ាក់សាំងកូវីដ-១៩ នៅមន្ទីរពេទ្យទីក្រុងម៉ូស្គូ» ប៉ុន្តែត្រូវបំពេញតាមលក្ខខណ្ឌខ្លះៗសិន!

៣៖ ជំងឺផ្តាសាយបក្សី ឆ្លងរាលដាលដល់កសិដ្ឋានក្នុងខេត្តទី៤ នៃប្រទេសជប៉ុន

៤៖ ដើម្បីទប់ស្កាត់កូវីដ-១៩ មេដឹកនាំហុងកុងអំពាវនាវឲ្យប្រជាជន «ស្ថិតនៅក្នុងផ្ទះ និងជៀសវាងការជួបជុំ ដែលមិនចាំបាច់»

៥៖ ប្រធាន UN ជួបពិភាក្សាជាមួយលោក ចូ បៃដិន, អាមេរិកនឹងចូលរួម កិច្ចព្រមព្រៀងអាកាសធាតុ និង WHO ឡើងវិញពេលលោក បៃដិន ស្បថឡើងកាន់អំណាច

៦៖ UN ដង្ហោយរកថវិកា «៣៥ពាន់លានដុល្លារសម្រាប់ឆ្នាំ២០២១» ដើម្បីឆ្លើយតបគ្រោះអត់ឃ្លាន អំឡុងការរាតត្បាតកូវីដ-១៩