(ព្រុចសែល)៖ ប្រមុខអង្គការ NATO បានអញ្ជើញប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោកចូ បៃដិន ឱ្យមកចូលរួមកិច្ចប្រជុំកំពូល នៅទីក្រុងប្រ៊ុចសែល បន្ទាប់ពីចូលកាន់តំណែង។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន WION នៅយប់ថ្ងៃចន្ទ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០។

អគ្គលេខាធិការអង្គការ NATO លោក Jens Stoltenberg បាននិយាយយ៉ាងដូច្នេះថា«កាលបរិច្ឆេទ ពិតប្រាកដមិនទាន់ត្រូវបានកំណត់នៅឡើយទេ ប៉ុន្តែនឹងមានកិច្ចប្រជុំកំពូលរបស់ NATO»។

គួរបញ្ជាក់ថា ក្នុងអាណត្តិលោកប្រធានាធិបតី ដូណាល់ ត្រាំ ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងអង្គការសន្ធិសញ្ញាអាត្លង់ទិចខាងជើង ឬ NATO មិនមានភាពល្អប្រសើរនឹងគ្នាទេ ដោយសារគោលនយោបាយរបស់លោក ត្រាំ ដែលតម្កល់ប្រយោជន៍អាមេរិកមុនគេ៕