(បរទេស)៖ ខាងក្រោមគឺជារូបភាពមួយចំនួននៃស្ថានការណ៍អន្តរជាតិ ដែលត្រូវបានជ្រើសរើសសម្រាប់ថ្ងៃសៅរ៍ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០។

១៖ រ៉េអាក់ទ័រនុយក្លេអ៊ែរដំបូង ដែលចិនអភិវឌ្ឍឡើងដោយខ្លួនឯង ចាប់ផ្តើមដំណើរការ។

២៖ បិតាកម្មវិធីនុយក្លេអ៊ែរអីរ៉ង់ ត្រូវគេធ្វើឃាត, អ៉ីរ៉ង់ដាក់ការសង្ស័យបំផុត ទៅលើអ៉ីស្រាអែល។

៣៖ ចិនបន្តត្រួតពិនិត្យយ៉ាងតឹងរ៉ឹងលើអាហារក្លាសេនាំចូលពីបរទេស ក្រោយរកឃើញករណីឆ្លងកូវី-១៩ ជាបន្តបន្ទាប់។

៤៖ មនុស្សជាង១៦ម៉ឺននាក់ទៀតឆ្លងកូវីដ-១៩ នៅទូទាំងសហរដ្ឋអាមេរិក ក្នុងពេលតែ២៤ម៉ោងប៉ុណ្ណោះ។

៥៖ លោក ស៊ី ជិនពីង ផ្ញើលិខិតអបអរក្រុមនាវាមុជទឹកចិន Fendouzhe ដែលអាចមុជចុះដល់បាតសមុទ្រជម្រៅជិត ១១គីឡូម៉ែត្រ។

៦៖ អាមេរិកកែប្រែច្បាប់ដែលបើកផ្លូវឲ្យប្រហារជីវិតអ្នកទោស ដោយប្រើឧស្ម័នពុលនិងការបាញ់សម្លាប់ចោលជាដើមបាន។

៧៖ អតីតប្រធានាធិបតីហុងឌូរ៉ាស លោក Manuel Zelaya ត្រូវគេឃាត់ខ្លួន៤ម៉ោង នៅឯព្រលានយន្តហោះ ដោយសារលុយជិត២ម៉ឺនដុល្លារក្នុងកាបូប។