(បរទេស)៖ ខាងក្រោមគឺជារូបភាពមួយចំនួននៃស្ថានការណ៍អន្តរជាតិ ដែលត្រូវបានជ្រើសរើសសម្រាប់ថ្ងៃសៅរ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២០។

១៖ ថ្នាក់ដឹកនាំពិភពលោកក្នុងកិច្ចប្រជុំកំពូល APEC អំពាវនាវឲ្យពង្រឹងកិច្ចសហប្រតិបត្តិការ ទាំងនៅពេលកូវីដ-១៩កំពុងរាតត្បាត និងក្រោយជំងឺនេះបញ្ចប់។

២៖ ចិនធ្វើតេស្តរកកូវីដ-១៩ ទ្រង់ទ្រាយធំលើមនុស្ស «៣លាននាក់» នៅក្នុងទីក្រុង Tianjin។

៣៖ លោក ចូ បៃដិន អាចនឹងតែងតាំងដៃគូដ៏យូរអង្វែងមួយរូប ឲ្យធ្វើជារដ្ឋមន្ត្រីការបរទេសអាមេរិកថ្មី។

៤៖ កូរ៉េខាងត្បូងរកឃើញអ្នកឆ្លងកូវីដ-១៩ ប្រចាំថ្ងៃកាន់តែច្រើនឡើងៗ ខណៈមានការព្រួយបារម្ភពីរលកទី៣ផ្ទុះឡើង។

៥៖ កូរ៉េខាងជើងរិះគន់ធ្ងន់ៗលើក្រុមប្រឹក្សាសន្តិសុខ UN ដែលបានចាត់ទុកកម្មវិធីអវកាសរបស់ខ្លូនថាជា «ការគំរាមកំហែង»។

៦៖ កូនប្រុសលោក ដូណាល់ ត្រាំ ឆ្លងជំងឺកូវីដ-១៩ និងកំពុងទទួលការព្យាបាល។

៧៖ មនុស្ស៨នាក់រងរបួស ក្នុងករណីបាញ់ប្រហារនៅផ្សារទំនើបមួយកន្លែងក្នុងរដ្ឋ Wisconsin នៃសហរដ្ឋអាមេរិក។