(ពិភពលោក)៖ នៅថ្ងៃអង្គារ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។

១៖ លោក ចូ បៃដិន៖ «មនុស្សជាច្រើននាក់ទៀតនឹងត្រូវស្លាប់ ដោយសារកូវីដ-១៩ ប្រសិនបើលោក ត្រាំ នៅតែរារាំងដល់ការផ្ទេរអំណាច»

២៖ ប្រធាន WHO ណែនាំឲ្យគ្រប់គ្នាបន្តប្រយុទ្ធប្រឆាំងកូវីដ-១៩ ទោះបីមានភាពវិជ្ជមានច្រើន អំពីវ៉ាក់សាំងក៏ដោយ

៣៖ ចិនបង្ហើបពីផែនការធ្វើកំណែទម្រង់រដ្ឋធម្មនុញ្ញ និងប្រព័ន្ធតុលាការនៅហុងកុង

៤៖ កូរ៉េខាងត្បូងអូសបន្លាយវិធានការរឹតត្បិត ដើម្បីបន្តទប់ស្កាត់ករណីឆ្លងកូវីដ-១៩ ដែលកំពុងកើនឡើងគួរឲ្យបារម្ភ

៥៖ សមាជិកសភាថៃ បើកការជជែកដេញដោល លើសំណើធ្វើសោធនកម្មរដ្ឋធម្មនុញ្ញ

៦៖ លោកស្រី ស៊ូជី ប្រាប់ប្រជាជនមីយ៉ាន់ម៉ាឲ្យត្រៀមខ្លួន សម្រាប់កើនឡើងករណីឆ្លងកូវីដ-១៩ ក្រោយការបោះឆ្នោត