(ហ្សាការតា)៖ ក្រសួងសុខាភិបាលឥណ្ឌូណេស៊ី នៅថ្ងៃអង្គារ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានប្រកាសពីការរកឃើញ COVID-19 ចំនួន ៣,៨០៧៥ករណីថ្មី ក្នុងរយៈពេល២៤ម៉ោង ចុងក្រោយនេះ ដែលធ្វើឲ្យអ្នកឆ្លងសរុបទូទាំងប្រទេសកើនដល់ ៤៧៤,៤៥៥នាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ី នហួ។

បើតាមក្រសួងសុខាភិបាលឥណ្ឌូណេស៊ី ក្នុងរយៈពេល២៤ម៉ោងដូចគ្នា អ្នកជំងឺ ៩៧នាក់ ក៏ត្រូវបានគេរាយការណ៍ថាបានស្លាប់ផងដែរ ធ្វើឲ្យអ្នកស្លាប់ដោយសារ COVID-19 កើនដល់ ១៥,៣៩៣នាក់។ ក្រសួងបន្ថែមទៀតថា អ្នកជាសះស្បើយបានកើនដល់ ៣៩៨,៦៣៦នាក់ បន្ទាប់ពីអ្នកជំងឺ ៣,១៩៣នាក់ បានជាសះស្បើយ និងត្រូវបានអនុញ្ញាតឱ្យចាកចេញពី មន្ទីរពេទ្យត្រឡប់ទៅផ្ទះវិញ នៅថ្ងៃអង្គារនេះ។

គួរបញ្ជាក់ថា ជំងឺ COVID-19 បានឆ្លងរាតត្បាតពាសពេញខេត្តទាំង ៣៤ របស់ប្រទេសឥណ្ឌូនេស៊ី ខណៈនៅទីក្រុងហ្សាការតា មានសភាពធ្ងន់ធ្ងរជាងគេ៕