(វ៉ាស៊ីនតោន)៖ មនុស្សយ៉ាងហោចណាស់ ០៧នាក់បានស្លាប់និង ០២នាក់ផ្សេងទៀត បាត់ខ្លួននៅក្នុងរដ្ឋ North Carolina សហរដ្ឋអាមេរិក នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ពេលវេលានៅអាមេរិក) ដោយសារតែទឹកជំនន់ភ្លាមៗ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ីនហួ នៅថ្ងៃសុក្រ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០។

តំបន់ខ្លះនៅក្នុងរដ្ឋបានទទួលទឹកភ្លៀងប្រហែល ២៥ សង់ទីម៉ែត្រ ហើយគិតត្រឹមម៉ោង ៤៖០០ ល្ងាច (ម៉ោងនៅក្នុងតំបន់) មនុស្សពេញវ័យម្នាក់ និងកុមារម្នាក់នៅតែ បន្តបាត់ខ្លួន។

អាជ្ញាធរក្នុងតំបន់បានរាយការណ៍ថា ស្ពាន ៤កន្លែង និងផ្លូវប្រហែលជា ៥០ខ្សែនៅក្នុងសង្កាត់ Alexander នៃតំបន់ Piedmont ភាគខាងលិចរដ្ឋ North Carolina បានរងខូចខាតដោយសារជំនន់ទឹកភ្លៀង៕