(ពិភពលោក)៖ នៅថ្ងៃអង្គារ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ ប្រធាន WHO៖ «មនុស្សគ្រប់គ្នាអាចនឹងធុញទ្រាន់ ចំពោះកូវីដ-១៩ តែកូវីដ-១៩មិនដែលធុញទ្រាន់នឹងយើងទេ»

២៖ រុស្ស៊ីចេញមុខអះអាងភ្លាមៗថា វ៉ាក់សាំងកូវីដ-១៩របស់ខ្លួន មានប្រសិទ្ធភាពជាង ៩០%ឯណោះ

៣៖ ប្រទេសធំៗលើពិភពលោកចេញមុខរិះគន់ និងថ្កោលទោស «បញ្ហាសិទ្ធិមនុស្ស នៅសហរដ្ឋអាមេរិក» តាមរយៈវេទិកា UN

៤៖ ក្រុមសមាជិកសភាកូរ៉េខាងត្បូង គ្រោងចេញដំណើរទៅអាមេរិក ដើម្បីផ្សាភ្ជាប់ទំនាក់ទំនងនឹងលោក ចូ បៃដិន

៥៖ លោក បារ៉ាក់ អូបាម៉ា អាចនឹងត្រូវតែងតាំងជា អគ្គរដ្ឋទូតអាមេរិក ប្រចាំនៅអង់គ្លេស, នេះបើតាមសារព័ត៌មានអង់គ្លេស

៦៖ ទីបំផុតលោក ដូណាល់ ត្រាំ បណ្តេញរដ្ឋមន្ត្រីការពារជាតិអាមេរិក Mark Esper ចេញពីតំណែង ដូចការសង្ស័យកន្លងមក