(វ៉ាស៊ីនតោន)៖ កាលពីថ្ងៃអាទិត្យ (ពេលវេលានៅវ៉ាស៊ីនតោន) សហរដ្ឋអាមេរិកបានកត់ត្រា ករណីឆ្លងថ្មីៗនៃជំងឺ COVID-19 សរុបរហូតដល់ទៅជាង ១០២,៧០០ករណីបន្ថែមទៀតក្នុងមួយថ្ងៃ ដែលនាំឲ្យចំនួនករណីឆ្លងសរុបកើនឡើងដល់ជាង ១០,២៨៨,០០០នាក់ ជាអត្រាឆ្លងប្រចាំថ្ងៃខ្ពស់បំផុតនៅលើពិភពលោក។ នេះបើតាមការដកស្រង់ទិន្នន័យពីគេហទំព័រ worldometers នៅព្រឹកថ្ងៃចន្ទ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០។

បើពិនិត្យលើទិន្នន័យដដែល នៅក្នុងរយៈពេលពេញមួយថ្ងៃដូចគ្នា អ្នកជំងឺសរុប ៥១២នាក់ទៀតបានស្លាប់ ដែលនាំឲ្យចំនួនអ្នកស្លាប់ដោយសារ COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនដល់ ២៤៣,៧៦៨នាក់ ខណៈអ្នកជាសះស្បើយសរុបវិញ ក៏បានកើនឡើងដល់ជាង ៦,៤៨៣,៤០០នាក់ផងដែរ។ សហរដ្ឋអាមេរិកនៅតែបន្តឈរលេខ ១ ដដែល ក្នុងនាមជាប្រទេសមានករណីឆ្លង និងស្លាប់ដោយសារ COVID-19 ច្រើនជាងគេបំផុតលើលោក។

គួរបញ្ជាក់ថា បាតុកម្ម, ការប្រមូលផ្តុំគ្នា, ការតវ៉ាដ៏ចម្រូងចម្រាស់ និងការអនុវត្តវិធានការសុវត្ថិភាព ត្រូវបានគេជឿជាក់ថា ជាកត្តាចម្បងៗដែលជំរុញឲ្យករណីឆ្លង COVID-19 កើនឡើងយ៉ាងគំហុក ស្ទើរគ្រប់រដ្ឋទាំង ៥០ របស់សហរដ្ឋអាមេរិក៕