(ពិភពលោក)៖ នៅថ្ងៃពុធ ទី០៤ ខែវិច្ឆកា ឆ្នាំ២០២០នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ លទ្ធផលបោះឆ្នោតអាមេរិក៖ សំឡេងអ្នកបោះឆ្នោតតំណាង BIDEN 237 vs TRUMP 213

២៖ អ៉ីរ៉ង់៖ «គណបក្សទាំងពីរនៅអាមេរិក សុទ្ធតែមាននយោបាយគគ្លើនដាក់អ៉ីរ៉ង់, ដូច្នេះទោះបក្សណាជាប់ឆ្នោត ក៏អ៉ីរ៉ង់នៅតែរក្សាជំហរដដែល»

៣៖ ទីបំផុតសហរដ្ឋអាមេរិក ដកខ្លួនចេញពីកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីស ជាផ្លូវការហើយ!

៤៖ ផ្ទុះការបាញ់ប្រហារចំថ្ងៃបោះឆ្នោតនៅរដ្ឋ Nevada របស់អាមេរិក, មនុស្ស៤នាក់ស្លាប់ និងម្នាក់របួស

៥៖ ភាពតានតឹងរវាងចិននិងតៃវ៉ាន់ កំពុងឈានដល់កម្រិតខ្ពស់បំផុត

៦៖ UPDATE: ចំនួនអ្នកស្លាប់ក្នុងគ្រោះរញ្ជួយដីកម្រិតធ្ងន់នៅតួកគី កាលពីសប្តាហ៍មុន បន្តកើនដល់១១៤នាក់