(ពិភពលោក)៖ នៅថ្ងៃពុធ ទី០២ ខែវិច្ឆកា ឆ្នាំ២០២០នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ លោក ដូណាល់ ត្រាំ កំពុងត្រៀមខ្លួនទុកជាមុនឲ្យហើយ ដើម្បីអបអរជ័យជម្នះលើលោក ចូ បៃដិន

២៖ កូរ៉េខាងជើងព្រមានពីហានិភ័យ ដោយសារការដំឡើង ប្រព័ន្ធការពារមីស៊ីល THAAD បន្ថែមលើទឹកដីកូរ៉េខាងត្បូង

៣៖ មេក្រុមឧទ្ទាមធំបំផុតនៅតំបន់កាស្មៀរ ត្រូវកងទ័ពឥណ្ឌាផ្តាច់ជីវិត, ឥណ្ឌាចាត់ទុកវាជាជោគជ័យដ៏ធំបំផុត!

៤៖ ប្រជាជនថៃប្រមូលផ្តុំនៅមុខព្រះរាជវាំង ដើម្បីសម្តែងការគាំទ្រចំពោះស្តេច និងប្រាប់ក្រុមបាតុករនិស្សិតថា «តវ៉ាទម្លាក់រដ្ឋាភិបាលបាន តែកុំប៉ះពាល់របបរាជាធិបតេយ្យ»

៥៖ ព្យុះទីហ្វុង Goni ផ្តាច់ជីវិតប្រជាជនហ្វីលីពីនកើនដល់ ១៦នាក់

៦៖ BREAKING: អតីតប្រធានាធិបតីកូរ៉េខាងត្បូង លី ម្យុងបាក់ ត្រូវបានសមត្ថកិច្ចនាំខ្លួនទៅហើយ ដើម្បីទទួលទោសជាប់ពន្ធនាគារ «១៧ឆ្នាំ»