(ពិភពលោក)៖ នៅថ្ងៃចន្ទ ទី២៦ ខែតុលា ឆ្នាំ២០២០នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។

ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ ក្រុមបាតុករថៃនឹងដាក់ញ្ញតិទៅអាល្លឺម៉ង់ ដើម្បីស៊ើបអង្កេតលើការប្រើអំណាចនៃព្រះមហាក្សត្រ, ក្រុមបាតុករនឹងបន្តទាមទារឲ្យលោក ប្រាយុទ្ធ ចុះចេញពីតំណែង

 ២៖ ព្យុះទីហ្វុង Molave បង្ខំឲ្យប្រជាជនហ្វីលីពីនរាប់ម៉ឺននាក់ភៀសខ្លួន នៅភាគខាងត្បូងទីក្រុងម៉ានីល 

 ៣៖ អាហ្សែបៃហ្សង់បង្ហាញវីដេអូបាញ់កម្ទេចសព្វាវុធអាមេនី, បទឈប់បាញ់លើកទី៣ ចូលជាធរមាននៅថ្ងៃចន្ទនេះ 

៤៖ ព្រះមហាក្សត្រម៉ាឡេស៊ី ក្រើនរំលឹកអ្នកនយោបាយទាំងអស់ ឲ្យរក្សាស្ថិរភាពក្នុងរដ្ឋាភិបាល ព្រោះប្រទេសជាតិកំពុងស្ថិតក្នុងវិបត្តិកូវីដ-១៩

 ៥៖ មហិច្ឆតារបស់លោក ស៊ី ជិនពីង នឹងធ្វើឲ្យចិនឈប់បញ្ចេញឧស្ម័នកាបូនិច ទៅក្នុងបរិយាកាសផែនដី នៅត្រឹមឆ្នាំ២០៦០ 

៦៖ ព្រោះតែលោក ដូណាល់ ត្រាំ ទើបកូរ៉េខាងជើងអាចមានអាវុធនុយក្លេអ៊ែរ ដែលសាហាវជាងមុន, នេះបើតាមលោក ចូ បៃដិន