(ពិភពលោក)៖ នៅថ្ងៃអង្គារ ទី២០ ខែតុលា ឆ្នាំ២០២០នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ ទាហានចិនម្នាក់ដែលវង្វេងផ្លូវ និងត្រូវកងទ័ពឥណ្ឌាចាប់ខ្លួននោះ នឹងត្រូវបញ្ជូនមកឲ្យចិនវិញ, នេះបើតាមការបញ្ជាក់ពីកងទ័ពចិន

២៖ ទីបំផុតជប៉ុនចុះកិច្ចព្រមព្រៀងលក់ យន្តហោះល្បាត និងប្រព័ន្ធរ៉ាដាឲ្យវៀតណាម ក្នុងដំណើរទស្សនកិច្ចលោក Suga នៅហាណូយ

៣៖ បារាំងបើកប្រតិបត្តិការក្តៅគគុក ដើម្បីបង្ក្រាបក្រុមជ្រុលនិយម ក្រោយការធ្វើឃាតគ្រូបង្រៀនម្នាក់ ដោយការកាត់ក្បាល

៤៖ «ប៊ូតុងពិសេស» នឹងធ្វើឲ្យការតស៊ូមតិលើកចុងក្រោយរវាង ត្រាំ និង បៃដិន ប្រព្រឹត្តទៅដោយរលូន និងគ្មានចម្រូងចម្រាសទៀត

៥៖ ឥណ្ឌូណេស៊ីឆ្លើយថា «ទេ» ចំពោះសំណើអាមេរិក ដែលចង់ឲ្យយន្តហោះស៊ើបការណ៍ចុះចត និងចាក់សាំងលើទឹកដីបងធំអាស៊ានមួយនេះ

៦៖ UPDATE: វៀតណាម៖ មនុស្សស្លាប់កើនដល់ ១០៥នាក់ និងបាត់ខ្លួន២៧នាក់ ក្នុងគ្រោះទឹកជំនន់-បាក់ដី