(បរទេស)៖ គិតត្រឹមម៉ោង ៧ព្រឹកថ្ងៃចន្ទ ទី១៩ ខែតុលា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ៤០,២៥៩,៨៦២នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ១,១១៨,០៩៧នាក់ និងជាសះស្បើយឡើងវិញ ៣០,១០១,៣០១នាក់។

យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។

សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៨,៣៨៧,០៤៤នាក់ ស្លាប់ចំនួន ២២៤,៧៣០នាក់ និងជាសះស្បើយចំនួន ៥,៤៥៧,៣៣២នាក់។

ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសឥណ្ឌា។ ឥណ្ឌាមានអ្នកឆ្លង ៧,៥៤៧,៧៦២នាក់ ស្លាប់ចំនួន ១១៤,៦២៩នាក់ និងជាសះស្បើយ ៦,៦៥៨,៩៣៧នាក់។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីល មានអ្នកឆ្លង ៥,២៣៥,៣៤៤នាក់ ស្លាប់ ១៥៣,៩០៥នាក់ និងជាសះស្បើយ ៤,៦៥០,០៣០នាក់។

ខាងក្រោមជាទិន្នន័យប្រទេសចំនួន២០ ដែលមានអ្នកឆ្លងជំងឺ COVID-19 ច្រើនជាងគេ៖