(ហ្សាការតា)៖ ក្រសួងសុខាភិបាលឥណ្ឌូណេស៊ី នៅថ្ងៃអាទិត្យ ទី១៨ ខែតុលា ឆ្នាំ២០២០នេះ បានប្រកាសពីការរកឃើញ COVID-19 ៤,១០៥ករណីថ្មី នាំឱ្យអ្នកឆ្លងសរុបកើន ដល់៣៦១,៨៦៧នាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters។

បើតាមក្រសួងសុខាភិបាលឥណ្ឌូណេស៊ី អ្នកស្លាប់ថ្មី៨០នាក់ ក៏ត្រូវបានរាយការណ៍ផងដែរ នៅថ្ងៃអាទិត្យនេះ ធ្វើឱ្យអ្នកស្លាប់សរុបដោយសារ COVID-19 កើនដល់១២,៥១១នាក់ ខណៈ២៨៥,៣២៤នាក់ ជាសះស្បើយឡើងវិញ។

គួរជម្រាបថា ផ្អែកលើតួលេខខាងលើ ឥណ្ឌូណេស៊ីគឺជាប្រទេសមានអ្នកឆ្លង និងស្លាប់ដោយសារ COVID-19 ច្រើនជាងគេបំផុត នៅក្នុងតំបន់អាស៊ីអាគ្នេយ៍៕