(ពិភពលោក)៖ នៅថ្ងៃសុក្រ ទី១៦ ខែតុលា ឆ្នាំ២០២០នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ ជើងហោះហើរបរទេសដំបូងគេ ចុះចតនៅទីក្រុងស៊ីដនីរបស់អូស្ត្រាលី គិតចាប់តាំងពីការផ្ទុះកូវីដ-១៩ ទ្រង់ទ្រាយធំ

២៖ ក្រុមបាតុករថៃ៖ «អ្នករុញពួកយើងខ្ទប់នឹងជញ្ជាំងដូចជាសត្វឆ្កែ, យើងនឹងខាំតបវិញ ដោយមិនខ្លាចបាត់បង់អ្វីទាំងអស់»

៣៖ លោក ចូ បៃដិន «មិនបានឆ្លងកូវីដ-១៩ឡើយ» បន្ទាប់ពីអ្នកបម្រើការលើយន្តហោះ បានធ្វើតេស្តវិជ្ជមាន

៤៖ ជប៉ុនអាចនឹងចុះកិច្ចព្រមព្រៀង លក់បរិក្ខាយោធាឲ្យវៀតណាម ខណៈការព្រួយបារម្ភពីឥទ្ធិពលចិន កំពុងកើនឡើងជាលំដាប់

៥៖ ភ្លើងឆេះព្រៃនៅរដ្ឋខូឡូរ៉ាដូរបស់អាមេរិក ត្រូវបានចាត់ទុកថាធំធេង និងអាក្រក់បំផុត មិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ

៦៖ ព្រះមហាក្សត្រម៉ាឡេស៊ី៖ «ក្រុមអ្នកនយោបាយ និងពលរដ្ឋទាំងអស់ត្រូវរួមសាមគ្គីគ្នាឡើងវិញ ដោយមិនត្រូវរុញប្រទេសនេះ ឲ្យធ្លាក់ក្នុងវិបត្តិនយោបាយជាដាច់ខាត»