(ហូឡង់)៖ សាស្ត្រាចារ្យខាងទ្រឹស្ដីវិទ្យាសាស្ត្រជនជាតិហូឡង់ម្នាក់ ដែលសិក្សាអំពីជំងឺឆ្លងបាននិយាយថា COVID-19 អាចនឹងមិនរលាយបាត់ទាំងស្រុងឡើយ ទោះបីជាមានវ៉ាក់សាំងក៏ដោយ ហើយវាអាចនឹងបំប្លែងខ្លួនទៅជាជំងឺផ្ដាសាយ ដែលកើតឡើងជាប្រចាំនៅរដូវរងារ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃសុក្រ ទី១៦ ខែតុលា ឆ្នាំ២០២០។

លោក ហានស៍ ហ៊ីស្ទើប៊ីក (Hans Heesterbeek) ជាសាស្ត្រាទ្រឹស្ដីនៃវិទ្យាសាស្ត្រសិក្សាពីជំងឺឆ្លង មកពីសាកលវិទ្យាល័យ យូត្រិច (Utrecht University) ប្រទេសហូឡង់ បានធ្វើការកត់សម្គាល់ដូចខាងលើនេះ នៅក្នុងបទអត្ថាធិប្បាយមួយ ចេញផ្សាយដោយសារព័ត៌មាន CNA។ លោក Hans បានគូសបញ្ជាក់ដូច្នេះថា «យើងមិនទាន់ដឹងឱ្យប្រាកដនោះទេថា តើវ៉ាក់សាំង COVID-19 មានប្រសិទ្ធភាពអាចការពារមនុស្ស ឬក៏អាចជំរុញប្រព័ន្ធភាពសុំារបស់យើងជាអចិន្ត្រៃយ៍ ឬក៏យ៉ាងណានោះឡើយ។ ប៉ុន្តែខណៈមនុស្សនៅតែប្រឈមមុខនឹងការឆ្លង COVID-19 អាចនឹងបន្តឆ្លងដដែល នៅក្រោមទម្រង់ជាជំងឺផ្ដាសាយ ទោះបីជាមានវ៉ាក់សាំងក៏ដោយ»

គួរជម្រាបថា បើតាមលោក Hans Heesterbeek នៅពេលដែលវីរុស ឬបាក់តេរីណាមួយ អាចគេចចេញពីអង្គចងចាំនៃប្រព័ន្ធភាពសុំា នោះមនុស្សដែលមានប្រព័ន្ធសុំាទៅនឹង វីរុសចាស់ អាចនឹងងាយឆ្លងវីរុសថ្មី ដែលបំប្លែងខ្លួនពីវីរុសចាស់។ ដោយឡែកក្រុមអ្នកជំនាញខ្លះទៀត ក៏បានព្រមានផងដែរថា កុំរំពឹងលើវ៉ាក់សាំងកូវីដ-១៩ខ្លាំងពេក ព្រោះប្រសិទ្ធភាពរបស់វា នឹងមិនសូវខុសពីវ៉ាក់សាំងទប់ទល់ជំងឺផ្តាសាយធំប៉ុន្មាននោះឡើយ៕