(ពិភពលោក)៖ នៅថ្ងៃអង្គារ ទី១៣ ខែតុលា ឆ្នាំ២០២០នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ វៀតណាមរងឥទ្ធិពលពីព្យុះទីហ្វុងមួយទៀត ខណៈមនុស្សស្លាប់កើនដល់ ២៣នាក់ និងបាត់ខ្លួន១៤នាក់

២៖ ក្រោយធ្វើតេស្ត «អវិជ្ជមានកូវីដ-១៩» ប៉ុន្មានថ្ងៃជាប់ៗគ្នា លោក ដូណាល់ ត្រាំ ធ្វើយុទ្ធនាការបោះឆ្នោតឡើងវិញ, អ្នកចូលរួមភាគច្រើនអត់ពាក់ម៉ាស

៣៖ អាមេរិកកំពុងពន្លឿនការលក់អាវុធ ទៅឲ្យកោះតៃវ៉ាន់ ដែលនឹងបង្កឲ្យចិនក្តៅក្រហាយ

៤៖ អាល្លឺម៉ង់ក្រើនរំលឹកតួកគី ជុំវិញជម្លោះធនធាននៅសមុទ្រមេឌីទែរ៉ាណេ, អាល្លឺម៉ង់បង្ហាញការគាំទ្រដល់ក្រិក និងស៊ីប

៥៖ ចិនកត់ឈ្មោះម៉ាឡេស៊ីចូលក្នុង «បញ្ជីប្រទេសមានអទិភាព ទទួលបានវ៉ាក់សាំងកូវីដ-១៩ពីចិន» នៅពេលផលិតបានជោគជ័យ

៦៖ យានអវកាសចិនថតរូប Selfie និងបាញ់បញ្ជូនមកកាន់ផែនដីវិញ ពេលវាកំពុងហោះទៅភពអង្គារ