(បរទេស)៖ ខាងក្រោមគឺជារូបភាពមួយចំនួននៃស្ថានការណ៍អន្តរជាតិ ដែលត្រូវបានជ្រើសរើសសម្រាប់ថ្ងៃសុក្រ ទី០៩ ខែតុលា ឆ្នាំ២០២០។

១៖ ទីបំផុតលោក ដូណាល់ ត្រាំ «ជាសះស្បើយទាំងស្រុងពីកូវីដ-១៩» និងអាចចូលរួមវេទិកានានា នៅចុងសប្តាហ៍នេះ

២៖ មនុស្ស៨៨នាក់រងរបួស ក្នុងករណីឆេះអគារ នៅទីក្រុងកំពង់ផែអ៊ុលសាន, កូរ៉េខាងត្បូង

៣៖ ទីបំផុតប្រទេសចិនប្រកាសចូលរួម «កម្មវិធីអភិវឌ្ឍវ៉ាក់សាំងកូវីដ-១៩ របស់WHO»

៤៖ សំណេររបស់អតីតមេដឹកនាំចិនលោក ម៉ៅ សេទុង ដែលមានតម្លៃ «៦៤៥លានដុល្លារ» ត្រូវបានរកឃើញវិញ

៥៖ លោក វ៉្លាឌីមៀ ពូទីន ចេញមុខអំពាវនាវឲ្យអាហ្សែបៃហ្សង់ និងអាមេនី «បញ្ឈប់ការប្រយុទ្ធគ្នា» ដើម្បីដោះដូរអ្នកទោស និងសាកសព

៦៖ ស្ថានីអវកាសចិនជិតលេចចេញ ជារូបរាងមែនទែនហើយ, ក្រុមអវកាសយានិកជុំទី៣ ទើបតែត្រូវបានជ្រើសរើស