(អាមេរិក)៖ សហរដ្ឋអាមេរិកបានបន្តការគាបសង្កត់ក្រុមហ៊ុនចិន តាមរយៈការគំរាមកំហែងដល់ក្រុមហ៊ុនសាជីវកម្មផលិតគ្រឿងអេឡិចត្រូនិក SMIC ព្រមទាំងក្រុមហ៊ុនអាមេរិក មិនធ្វើការងារជាមួយក្រុមហ៊ុនចិនទាំងនោះត្រូវមានការយល់ព្រមពីរដ្ឋាភិបាលអាមេរិកសិន។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Financial Times នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ បានឲ្យដឹងថា រដ្ឋាភិបាលអាមេរិកបានដាក់កំហិតដល់ក្រុមហ៊ុនអាមេរិកទាំងអស់ដែលធ្វើការជាមួយក្រុមហ៊ុន SMIC ថា ត្រូវមានអាជ្ញាប័ណ្ណ និងទទួលការអនុញ្ញាតពីរដ្ឋាភិបាលទើបអាចដឹកជញ្ជូនវត្ថុធាតុដើមមួយចំនួនទៅរោងចក្រនៅស្រុកចិន។

រដ្ឋាភិបាលអាមេរិកបាននិយាយថា ការធ្វើបែបនេះ ដោយសារតែ ព្រួយបារម្ភពីហានិភ័យណាមួយដែលកើតមានឡើង និងមិនអាចទទួលយកបាន។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនចិនជាច្រើនដូចជា Huawei, ZTE , WeChat និង TikTok ជាដើម សុទ្ធតែរងការគំរាមកំហែងពីរដ្ឋាភិបាលអាមេរិក៕