(បរទេស)៖ ខាងក្រោមគឺជារូបភាពមួយចំនួននៃស្ថានការណ៍អន្តរជាតិ ដែលត្រូវបានជ្រើសរើសសម្រាប់ថ្ងៃសៅរ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០២០។

១៖ សហរដ្ឋអាមេរិកបញ្ជូនគ្រឿងបរិក្ខាយោធា ទៅកាន់តំបន់ភាគឦសានស៉ីរីបន្ថែមទៀត ដើម្បីការពារកងទ័ពខ្លួននៅទីនោះ។

២៖ នាយករដ្ឋមន្ត្រីជប៉ុនថ្មីត្រៀមជួបពិភាក្សា ជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក, ឥណ្ឌា និងអូស្ត្រាលី នៅក្នុងកិច្ចប្រជុំដ៏សំខាន់មួយ។

៣៖ អ្នកពន្លត់អគ្គីភ័យនៅរដ្ឋកាលីហ្វ័រញ៉ាបាត់បង់ជីវិត ដោយសារការប្រឹងប្រែងប្រយុទ្ធនឹងភ្លើងឆេះព្រៃ។

៤៖ រដ្ឋមន្ត្រីសេដ្ឋកិច្ច និងហិរញ្ញវត្ថុបារាំងឆ្លងជំងឺ COVID-19 ខណៈប្រទេសទាំងមូល កំពុងផ្ទុះករណីឆ្លងឡើងវិញ។

៥៖ ចិនផ្លាស់ប្តូរកន្លែងសាងសង់នាវាដឹកយន្តហោះចម្បាំងទី៣ ហើយវានឹងមានទំហំធំជាង នាវាដឹកយន្តហោះចម្បាំងពីរគ្រឿងមុន។

៦៖ កោះតៃវ៉ាន់អះអាងថា យន្តហោះចម្បាំងចិន១៩គ្រឿង ហោះមកក្បែរកោះនេះ ខណៈមន្ត្រីជាន់ខ្ពស់អាមេរិក កំពុងបំពេញទស្សនកិច្ចនៅទីក្រុងតៃប៉ិ។

៧៖ ត្រីបាណន់គីង្គក់មួយក្បាលទើរលើឆ្នេរសមុទ្រនៅប្រទេសឥណ្ឌូណេស៉ី។