(បរទេស)៖ ខាងក្រោមគឺជារូបភាពមួយចំនួននៃស្ថានការណ៍អន្តរជាតិ ដែលត្រូវបានជ្រើសរើសសម្រាប់ថ្ងៃព្រហស្បតិ៍ ទី១០ ខែកញ្ញា ឆ្នាំ២០២០។

១៖ អ៉ីរ៉ង់ចាប់ផ្តើមសមយុទ្ធយោធាទ្រង់ទ្រាយធំនៅដែនសមុទ្រភាគខាងត្បូងប្រទេសខ្លួន។

 

២៖ មនុស្ស៣នាក់ស្លាប់ក្នុងភ្លើងឆេះព្រៃ នៅរដ្ឋកាលីហ្វ័រញ៉ានៃសហរដ្ឋអាមេរិក។

 

៣៖ រដ្ឋមន្ត្រីការបរទេសអាមេរិក បំផុសឲ្យបណ្តាប្រទេសអាស៊ាន ផ្តាច់ទំនាក់ទំនងជាមួយក្រុមហ៊ុនចិន ដែលពាក់ព័ន្ធបញ្ហាសមុទ្រចិនខាងត្បូង។

 

៤៖ មីយ៉ាន់ម៉ារកឃើញអ្នកឆ្លង COVID-19 កើនដល់ខ្ទង់ ២,០០០នាក់ ខណៈចំនួនអ្នកស្លាប់ក៏កើនឡើងដែរ។

 

៥៖ នាយករដ្ឋមន្រ្តីថៃបញ្ជាក់ជាថ្មីថានឹងមិនមានឡើយ ការប្រើកម្លាំងបាយបង្រ្កាបក្រុមបាតុករនិស្សិត។

 

៦៖ សហរដ្ឋអាមេរិកសម្រេចដកហូតទិដ្ឋាការពីជនជាតិចិនជាង ១,០០០នាក់ ដោយយោងលើហេតុផលសន្តិសុខជាតិ។

 

៧៖ លោក ដូណាល់ ត្រាំ សារភាពថា «ខ្ញុំដឹងអំពីគ្រោះថ្នាក់នៃវីរុសកូរ៉ូណា តែខ្ញុំត្រូវបង្ខំចិត្តមើលស្រាលស្ថានការណ៍ ដើម្បីកុំឲ្យប្រជាជនភ័យខ្លាច ជ្រុលហួសហេតុ»។