(បរទេស)៖ ខាងក្រោមគឺជារូបភាពមួយចំនួននៃស្ថានការណ៍អន្តរជាតិ ដែលត្រូវបានជ្រើសរើសសម្រាប់ថ្ងៃសុក្រ ទី០៤ ខែកញ្ញា ឆ្នាំ២០២០។

១៖ បេក្ខជនប្រធានាធិបតី ចូ បៃដិន ជួបក្រុមគ្រួសារបុរសស្បែកខ្មៅ Jacob Blake ដែលត្រូវបានប៉ូលិសអាមេរិក បាញ់៧គ្រាប់ឲ្យរងរបួសធ្ងន់។

២៖ ឆេះកប៉ាល់ដឹកប្រេងនៅក្បែរឆ្នេរភាគខាងកើតនៃប្រទេសស្រីលង្កា។

៣៖ សកម្មជនថៃដ៏មានឥទ្ធិពលពីររូប ប្រឈមការជាប់ឃុំក្នុងពន្ធនាគារ ដោយសារបំពានលក្ខខណ្ឌនៅក្រៅឃុំ។

៤៖ ការស្ទង់មតិថ្មីបង្ហាញថាលោក ស៊ូហ្គា មានលទ្ធភាពខ្ពស់កា្លយជានាយករដ្ឋមន្ត្រីជប៉ុន ជំនួសលោក អាបេ។

៥៖ មីយ៉ាន់ម៉ារាយការណ៍ពី មនុស្សស្លាប់ម្នាក់ទៀតដោយសារ COVID-19 ខណៈករណីឆ្លងកើនដល់ ១,១៣៣នាក់។

៦៖ មេទ័ពឥណ្ឌាមានទំនុកចិត្តខ្ពស់ថា ជម្លោះព្រំដែនជាមួយចិន អាចដោះស្រាយតាមរយៈកិច្ចសន្ទនា។

៧៖ ឥណ្ឌារងគ្រោះកាន់តែធ្ងន់ដោយសារ COVID-19, អ្នកឆ្លងជាង៨៣,៣០០នាក់ និងស្លាប់ ១,០៩៦នាក់ ត្រូវបានរាយការណ៍ក្នុង១ថ្ងៃ។