(ម៉ូស្គូ)៖ ក្រសួងសន្តិសុខសហព័ន្ធរុស្ស៊ី ឬហៅកាត់ថា FSB នៅថ្ងៃសុក្រនេះ បានឃាត់ខ្លួនជនជាតិរុស្សី ១៣នាក់ ក្រោមការសង្ស័យថា បាននិងកំពុងរៀបផែនការសម្លាប់រង្គាលដោយគ្រឿងបំផ្ទុះ និងអាវុធផ្សេងៗ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានស៊ីនហួរ នាល្ងាចថ្ងៃសុក្រ ទី០៤ ខែកញ្ញា ឆ្នាំ២០២០។

នៅក្នុងសេចក្តីថ្លែងការណ៍ FSB បានឲ្យដឹងថា ជនសង្ស័យ ១១នាក់ ក្នុងចំណោម ១៣នាក់ខាងលើនេះ បានធ្វើសកម្មភាពតាមបណ្តាញសំងាត់មួយ។ ជនសង្ស័យទាំងនោះត្រូវបានចាប់ខ្លួន នៅឯគេហដ្ឋានរបស់ពួកគេ ហើយអាជ្ញាធរក៏បានរឹបអូស កំណត់ហេតុស្តីពីផែនការវាយប្រហារ និងឧបករណ៍ធ្វើទំនាក់ទំនងមួយចំនួនផងដែរ។ អាជ្ញាធររុស្ស៊ីមិនទាន់បញ្ជាក់ថា តើក្រុមជនសង្ស័យទាំងនោះ គ្រោងបើកការវាយប្រហារនៅទីណានោះឡើយ ខណៈការសួរចម្លើយ និងស៊ើបអង្កេតកំពុងបន្ត៕