(បរទេស)៖ ខាងក្រោមគឺជារូបភាពមួយចំនួននៃស្ថានការណ៍អន្តរជាតិ ដែលត្រូវបានជ្រើសរើសសម្រាប់ថ្ងៃព្រហស្បតិ៍ ទី០៣ ខែកញ្ញា ឆ្នាំ២០២០។

១៖ ព្យុះទីហ្វុងម៉ៃសាក់បោកសង្គ្រប់លើកូរ៉េខាងត្បូង បណ្តាលមនុស្សយ៉ាងតិចម្នាក់ស្លាប់ និងរាប់ពាន់នាក់ត្រូវជម្លៀស។

 

២៖ ជំងឺប៉េសជ្រូកអាហ្វ្រិកបន្តរាតត្បាត នៅក្នុងប្រទេសវៀតណាម, សត្វជ្រូកជាង ៤៣,០០០ក្បាលហើយត្រូវបានសម្លាប់។

 

៣៖ មីយ៉ាន់ម៉ាសម្រេចរឹតត្បិតការធ្វើដំណើរចូលរដ្ឋធានីណៃពិដោ ព្រោះករណីឆ្លងកូរ៉ូណា កើនឡើងដ៏គួរឲ្យព្រួយបារម្ភ។

 

៤៖ ឥណ្ឌាបំបែកកំណត់ត្រាថ្មី! អ្នកឆ្លង COVID-19 ជាង ៨៣,០០០នាក់ ត្រូវបានរកឃើញតែក្នុងពេល១ថ្ងៃ។

 

៥៖ ពិព័រណ៍សត្វចិញ្ចឹមរៀបចំឡើងនៅទីក្រុងបាងកកនៃប្រទេសថៃ។

 

៦៖ តៃវ៉ាន់ ថ្កោលទោសការគំរាមរបស់ចិន លើប្រធានព្រឹទ្ធសភាឆែកថា មានចរិតដូចពួកអ្នកលេង។

 

៧៖ តុលាការអន្តរជាតិ ICC ប្រកាស ថ្កោលទោសការដាក់ ទណ្ឌកម្មដោយអាមេរិក មកលើមន្ត្រីរបស់ខ្លួន។