(រ៉ង់ហ្គូន)៖ ប្រទេសមីយ៉ាន់ម៉ានាព្រឹកថ្ងៃចន្ទនេះ បានរាយការណ៍ពីករណីឆ្លង COVID-19 ថ្មីៗនៅក្នុងស្រុកចំនួន ១២ករណីបន្ថែមទៀត ដែលនាំឲ្យករណីឆ្លងសរុបកើនដល់ ៧៨៧ករណី។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី៣១ ខែសីហា ឆ្នាំ២០២០។

បើតាមក្រសួងសុខាភិបាលមីយ៉ាន់ម៉ាបានឲ្យដឹងថា ក្នុងចំណោមករណីឆ្លងថ្មីៗនេះ ១១ករណីត្រូវបានរាយការណ៍ចេញពីរដ្ឋរ៉ាឃីន (Rakhine) និង ០១ករណីផ្សេងទៀត នៅទីក្រុងរ៉ង់ហ្គូហ្គូន (Yangon)។ ទន្ទឹមនឹងនេះ រដ្ឋាភិបាលមីយ៉ាន់ម៉ាក៏បានពិនិត្យសំណាករក COVID-19 លើមនុស្សចំនួន ១៥៧,៨៤៣នាក់ផងដែរ ក្នុងនោះមនុស្ស ៧,៦២៤នាក់កំពុងស្ថិតក្រោម ការត្រួតពិនិត្យនៅឡើយ។

គួរបញ្ជាក់ រហូតមកទល់ពេលនេះប្រទេសមីយ៉ាន់ម៉ា មានអ្នកស្លាប់ដោយសារ COVID-19 ចំនួន ០៦នាក់ និងជាសះស្បើយចំនួន ៣៥២នាក់ ក្នុងចំណោមករណីឆ្លងសរុបចំនួន ៧៨៧ករណី៕