(វ៉ាស៉ីនតោន)៖ ទីភ្នាក់ងារអវកាសអាមេរិក NASA បានឲ្យដឹងថា នៅថ្ងៃអង្គារសប្តាហ៍ក្រោយ (ពេលវេលានៅសហរដ្ឋអាមេរិក) អាចម៍ផ្កាយ មួយដុំដែលអង្កត់ផ្ចិតចន្លោះ២២-៤៩ម៉ែត្រ នឹងមកហោះមកកាត់ភពយើង នៅរយៈចម្ងាយជិតជាងគម្លាតរវាងផែនដីនិងព្រះច័ន្ទទៅទៀត។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន ស៉ីនហួរ នៅថ្ងៃអាទិត្យ ទី៣០ ខែសីហា ឆ្នាំ២០២០។

អង្គភាពខ្លាំងមើលអាចម៍ផ្កាយរបស់ NASA បានបង្ហោះសារលើបណ្តាញសង្គម Twitter ដូច្នេះថា «តើអាចម៍ផ្កាយ 2011 ES4 អាចនឹងមក បុកផែនដីដែរឬទេ? ចម្លើយគឺទេ។ ខណៈចម្ងាយរបស់វា ត្រូវអ្នកវិទ្យាសាស្រ្តចាត់ទុកថាជិតពិតមែន ប៉ុន្តែតាមពិតទៅមិនមានឱកាសបង្កជា គ្រោះថ្នាក់អ្វីឡើយ»

គួរជម្រាបថា បើតាមអង្គការ NASA 2011 ES4 នឹងហោះកាត់ផែនដីនៅចម្ងាយជាង៧ម៉ឺនគីឡូម៉ែត្រ ដោយសុវត្ថិភាពនៅថ្ងៃទី១ ខែកញ្ញា ខាងមុខនេះ។ អាចម៍ផ្កាយនេះ ត្រូវបានអ្នកវិទ្យាសាស្រ្តប្រទះឃើញជាលើកដំបូង កាលពីឆ្នាំ២០១១ ហើយវាតែងហោះកាត់ភពយើងជា រៀងរាល់៩ឆ្នាំម្តង៕