(បរទេស)៖ ខាងក្រោមគឺជារូបភាពមួយចំនួននៃស្ថានការណ៍អន្តរជាតិ ដែលត្រូវបានជ្រើសរើសសម្រាប់ថ្ងៃសុក្រ ទី២៨ ខែសីហា ឆ្នាំ២០២០។

១៖ យានស្រាវជ្រាវចិន Tianwen-1 ធ្វើដំណើរបាន ១០០លានគីឡូម៉ែត្រហើយ និងកំពុងឆ្ពោះទៅភពអង្គារជាប្រក្រតី។

២៖ រុស្ស៊ីសងសឹកវិញដោយ បណ្តេញមន្ត្រីទូតន័រវែសចេញពីប្រទេស ក្រោមការចោទប្រកាន់ថាលួចស៊ើបការណ៍សម្ងាត់។

៣៖ ទីបំផុតលោក អាបេ ប្រកាសដោយផ្ទាល់ថា នឹងលាលែងចេញពីតំណែង ជានាយករដ្ឋមន្ត្រីជប៉ុន។

៤៖ រដ្ឋ Victoria របស់អូស្រ្តាលី រងការវាយប្រហារដោយព្យុះ នាំឲ្យមនុស្ស៣នាក់ស្លាប់ បន្ថែមពីលើបញ្ហា COVID-19។

៥៖ លោក ដូណាល់ ត្រាំ ទទួលយកការតែងតាំងជាបេក្ខជនប្រធានាធិបតី តំណាងបក្សសាធាណរដ្ឋសម្រាប់អាណត្តិទី២។

៦៖ ព្យុះហឺរីខិន Laura ផ្តាច់ជីវិតប្រជាជនអាមេរិក ៦នាក់ក្នុងរដ្ឋ Louisiana។

៧៖ ឥណ្ឌាបំបែកកំណត់ត្រា COVID-19 ថ្មីៗបំផុត ដោយរកឃើញករណីឆ្លងជាង ៧៧,០០០នាក់ និងស្លាប់ ១,០៥៨នាក់ក្នុងពេលតែ១ថ្ងៃ។