(បរទេស)៖ ខាងក្រោមគឺជារូបភាពមួយចំនួននៃស្ថានការណ៍អន្តរជាតិ ដែលត្រូវបានជ្រើសរើសសម្រាប់ថ្ងៃព្រហស្បតិ៍ ទី២៧ ខែសីហា ឆ្នាំ២០២០។

១៖ កូរ៉េខាងត្បូងរកឃើញករណីឆ្លង COVID-19 ថ្មីៗជាង ៤៤០នាក់ទៀតក្នុង១ថ្ងៃ ដែលមិនធ្លាប់មានឡើយចាប់តាំងពីខែមីនា។

 

២៖ យាន-ផ្កាយរណបរបស់អេមីរ៉ាត់អារ៉ាប់រួម ផ្តិតយករូបភាពភពអង្គារពីចម្ងាយ ខណៈកំពុងហោះសំដៅទៅទីនោះ។

 

៣៖ បើរបាយការណ៍ UN កុមារ ៤៦៣លាននាក់ នៅទូទាំងពិភពលោក គ្មានលទ្ធភាពរៀនតាមប្រព័ន្ធអនឡាញ។

 

៤៖ កោះតៃវ៉ាន់ព្រួយបារម្ភកាន់តែខ្លាំង ចំពោះការដំឡើងសាច់ដុំដាក់គ្នារវាងចិននិងអាមេរិក។

 

៥៖ ទីបំផុតខ្មាន់កាំភ្លើងដែលបានបាញ់សម្លាប់មនុស្ស ៥១នាក់នៅនូវែលសេឡង់ ត្រូវផ្តន្ទាទោសដាក់គុកមួយជីវិត ដោយគ្មានលក្ខខណ្ឌដោះលែង។

 

៦៖ រថពាសដែកយោធារុស្ស៊ី បុករថពាសដែកយោធាអាមេរិកនៅស៊ីរី នាំឲ្យទាហានអាមេរិកមួយចំនួនរងរបួស។

 

៧៖ នាយកប្រតិបត្តិ TikTok លាលែង ក្រោយឡើងកាន់តំណែងបានតែប៉ុន្មានខែ។