(បរទេស)៖ ខាងក្រោមគឺជារូបភាពមួយចំនួននៃស្ថានការណ៍អន្តរជាតិ ដែលត្រូវបានជ្រើសរើសសម្រាប់ថ្ងៃសៅរ៍ ទី២២ ខែសីហា ឆ្នាំ២០២០។

១៖ ភ្លើងឆេះព្រៃនៅកាលីហ្វ័រញ៉ាកាន់តែអាក្រក់ ខណៈមនុស្សស្លាប់កើនដល់៦នាក់, អភិបាលរដ្ឋសុំជំនួយពីអូស្ត្រាលី និងកាណាដា។

២៖ អូស្ត្រាលីអនុញ្ញាតឲ្យជប៉ុន ទម្លាក់ប្រអប់ផ្ទុកគំរូតាងអាចម៍ផ្កាយ Ryugu នៅលើវាលខ្សាច់មួយនាចុងឆ្នាំនេះ។

៣៖ សមត្ថភាពធ្វើតេស្តរក COVID-19 ត្រូវបង្កើននៅឥណ្ឌា ខណៈចំនួនករណីឆ្លង​ក៏បន្តកើនឡើងដូចគ្នា។

៤៖ លោក Navalny ត្រូវបញ្ជូនទៅដល់អាល្លឺម៉ង់, រដ្ឋាភិបាលរុស្ស៊ីច្រានចោលការចោទប្រកាន់ថា ជាអ្នកបំពុលអ្នកនយោបាយប្រឆាំងរូបនេះ។

៥៖ ចិន និងអ៉ីស្រាអែលរួមគ្នាបង្កើតបច្ចេកវិទ្យា AI តាមដានដង្ហើម ដែលអាចតេស្តរកវីរុសកូរ៉ូណាកាន់តែរហ័ស និងច្បាស់លាស់។

៦៖ ប្រធាន WHO សង្ឃឹមថា ជំងឺរាតត្បាតសកល COVID-19 នឹងមិនអូសបន្លាយលើសពី ២ឆ្នាំនោះឡើយ។

៧៖ លោក ត្រាំ វាយបកទៅលោក បៃដិន វិញថា អាមេរិកនឹងគ្មានសុវត្ថិភាព ប្រសិនបើបក្សប្រជាធិបតេយ្យជាប់ឆ្នោត។