(ញូវដេលី)៖ ទិន្នន័យរបស់ក្រសួងសុខាភិបាលឥណ្ឌាបានបង្ហាញឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារជំងឺ COVID-19 នៅទូទាំងប្រទេសឥណ្ឌា គិតត្រឹមថ្ងៃចន្ទ ទី១៧ ខែសីហានេះបានកើនលើស ៥ម៉ឺននាក់ហើយ បន្ទាប់ពីករណីស្លាប់ថ្មីៗជាង ៩០០នាក់ត្រូវបានកត់ត្រា ក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន The Straitstimes។

កាលពីសប្តាហ៍មុនប្រទេសដែលមានប្រជាជនប្រមាណជាង ១.៣ពាន់លាននាក់មួយនេះ បានដណ្តើមចំណាត់ថ្នាក់លេខ៤ ពីចក្រភពអង់គ្លេស ដែលជាប្រទេសដែលមានអ្នកស្លាប់ដោយសារ COVID-19 ច្រើនជាងគេបំផុតនៅលើពិភពលោក។ ពោលនៅតាមពីក្រោយសហរដ្ឋអាមេរិក, ប្រេស៊ីល និងប្រទេសមុិកសុិក។

យោងតាមគេហទំព័ររបស់ក្រសួងសុខាភិបាលបានឲ្យដឹងថា បច្ចុប្បន្នចំនួនអ្នកស្លាប់សរុបនៅទូទាំងប្រទេសឥណ្ឌាមានចំនួន ៥០,៩២១ នាក់ ក្នុងចំណោមករណីឆ្លងសរុបទាំងអស់ជាង ២.៦លានករណី៕