(ញូយ៉ក)៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) នៅថ្ងៃសុក្រសប្ដាហ៍នេះ (ម៉ោងនៅទីក្រុងញូយ៉ក) បានបដិសេធការបន្តសុពលភាព ទណ្ឌកម្មអាវុធប្រឆាំងអ៉ីរ៉ង់ បន្ទាប់ពីដំណោះស្រាយ ព្រាងឡើងដោយសហរដ្ឋអាមេរិក មិនបានទទួលសំឡេងគាំទ្រគ្រប់គ្រាន់ពីសមាជិកទាំងអស់។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃសៅរ៍ ទី១៥ ខែសីហា ឆ្នាំ២០២០។

ដំណោះស្រាយខាងលើ ត្រូវបានគាំទ្រពីប្រទេសជាសមាជិក UNSC តែ២គត់ គឺសហរដ្ឋអាមេរិក និងសាធារណរដ្ឋដូមីណិក ខណៈប្រទេសចិន និងរុស្ស៊ីបោះឆ្នោតជំទាស់ រីឯប្រទេសជាសមាជិក ១១ផ្សេងទៀត រួមមានទាំងអង់គ្លេស អាល្លឺម៉ង់ និងបារាំង បានធ្វើអនុប្បវាទ។ ជាធម្មតា ដើម្បីអនុម័តដោះស្រាយមួយ គេត្រូវការសំឡេងគាំទ្រ ពីបណ្តាប្រទេសជាសមាជិកក្រុមប្រឹក្សាសន្តិសុខ UN ទាំង ១៥ ចំនួន ០សំឡេងឡើងទៅ។ ប៉ុន្តែទោះបីជារងភាពបរាជ័យនេះក៏ដោយ សហរដ្ឋអាមេរិកធ្លាប់បានព្រមានថា នឹងដាក់ចេញឡើងវិញទំាងអស់នូវទណ្ឌកម្ម UN ប្រឆាំងអ៉ីរ៉ង់។

គួរជម្រាបថា បើតាមដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខ UN លេខ ២២៣១ ដែលអនុម័តទៅលើដំណោះស្រាយនុយក្លេអ៊ែរឆ្នាំ២០១៥ រវាងអ៉ីរ៉ង់ និងប្រទេសមហាអំណាចចំនួន ០៦ គឺអង់គ្លេស ចិន បារាំង អាល្លឺម៉ង់ រុស្ស៊ី និងសហរដ្ឋអាមេរិកដែលបានដកខ្លួនចេញ ទណ្ឌកម្មអាវុធអ៉ីរ៉ង់ប្រឆាំងនឹងអ៉ីរ៉ង់ គ្រោងនឹងអស់សុពលភាពនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០។ ចំណែកឯដំណោះស្រាយ ព្រាងឡើងដោយសហរដ្ឋអាមេរិក គឺមានបំណងដាក់ទណ្ឌកម្មអាវុធលើអ៉ីរ៉ង់ ដោយគ្មានកាលកំណត់ ពោលគឺរហូតដល់មានការសម្រេចចិត្តជាថ្មីណាមួយ៕