(បរទេស)៖ ខាងក្រោមគឺជារូបភាពមួយចំនួននៃស្ថានការណ៍អន្តរជាតិ ដែលត្រូវបានជ្រើសរើសសម្រាប់ថ្ងៃសុក្រ ទី១៤ ខែសីហា ឆ្នាំ២០២០។

១៖ អាមេរិកបញ្ជូនយន្តហោះទម្លាក់គ្រាប់បែក B-2 បីគ្រឿង ទៅមហាសមុទ្រឥណ្ឌា ចំពេលចិនរៀបចំសមយុទ្ធក្បែរៗកោះតៃវ៉ាន់។

២៖ សកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យ ដ៏ល្បីឈ្មោះម្នាក់ទៀតនៅថៃ ត្រូវប៉ូលិសចាប់ខ្លួន។

៣៖ លោក គីម ជុងអ៊ុន ចុះសួរសុខទុក្ខប្រជាជនកូរ៉េខាងជើងនៅតំបន់រងគ្រោះទឹកជំនន់។

៤៖ ប្រទេសឡាវរកឃើញអ្នកឆ្លង COVID-19 ២ករណីថ្មី ក្រោយពីស្ងប់ស្ងាត់អស់ជាង ១២០ថ្ងៃ។

៥៖ WHO ប្រាប់គ្រប់គ្នាកុំឲ្យភ័យព្រួយក្រោយចិនរកឃើញ ស្លាបមាន់នាំចូលពីប្រេស៊ីល និងបង្គាពីអេក្វាឌ័រមានផ្ទុក COVID-19។

៦៖ ក្រុមហ៊ុនដែលបង្កើតហ្គេម Fortnite ប្តឹង Apple និង Google បន្ទាប់ពីហ្គេមនេះ ត្រូវបានដកចេញពី Store របស់ក្រុមហ៊ុនទាំងពីរ។

៧៖ ទីបំផុតអ៉ីស្រាអែល និងអេមីរ៉ាត់អារ៉ាប់រួម ព្រមផ្សះផ្សាគ្នាតាមការចង់បានរបស់អាមេរិក ហើយអ៉ីស្រាអែលផ្អាកផែនការលេបទឹកដី West Bank។