(ហុងឌូរ៉ាស់)៖ ទីភ្នាក់ងារឃ្លាំមើលគ្រោះរញ្ជួយដីអាមេរិក (USGS) នៅថ្ងៃចន្ទនេះ បានឱ្យដឹងថា គ្រោះរញ្ជួយដីកម្រិត៥.៧រ៉ិចទ័រ បានវាយប្រហារនៅ ចំងាយ ៤៦គីឡូម៉ែត្រ ពីតំបន់ Savannah Bight នៃប្រទេសហុងឌូរ៉ាស់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅមុននេះបន្តិចនាយប់ថ្ងៃចន្ទ ទី១០ ខែសីហា ឆ្នាំ២០២០។

បើតាម USGS គ្រោះរញ្ជួយដីខាងលើ មានជម្រៅទៅក្នុងដី ១០គីឡូម៉ែត្រ។ ប៉ុន្តែភ្លាមៗ មិនទាន់មានសេចក្ដីរាយការណ៍ពីអ្នកស្លាប់ ឬរងរបួសនៅឡើយទេ៕