(បរទេស)៖ គិតត្រឹមម៉ោង ៧ព្រឹកថ្ងៃចន្ទ ទី១០ ខែសីហា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ២០,០០៨,២៥៥នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៧៣៣,៣៤៦នាក់ និងជាសះស្បើយឡើងវិញ ១២,៨៨៦,៦២២នាក់។

យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។

សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៥,១៩៨,៦៥០នាក់ ស្លាប់ចំនួន ១៦៥,៥៩៣នាក់ និងជាសះស្បើយចំនួន ២,៦៦៤,០៧១នាក់។

ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីលមានអ្នកឆ្លង ៣,០៣៥,៥៨២នាក់ ស្លាប់ចំនួន ១០១,១៣៦នាក់ និងជាសះស្បើយ ២,១១៨,៤៦០នាក់។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសឥណ្ឌា។ ឥណ្ឌា មានអ្នកឆ្លង ២,២១៤,១៣៧នាក់ ស្លាប់ ៤៤,៤៦៦នាក់ និងជាសះស្បើយ ១,៥៣៤,២៧៨នាក់។

ខាងក្រោមជាទិន្នន័យប្រទេសចំនួន២០ ដែលមានអ្នកឆ្លងជំងឺ COVID-19 ច្រើនជាងគេ៖